កំណាព្យស្នេហ៍
កំណាព្យថ្លាថ្លែងសំដែងចិត្ត នឹកប្រុសពន្លឹកជាប់ហឬទ័យ
កាព្យតែងណែងណងពេលរាត្រី យប់ពេញបរមីបុណ្យអុំទូក។
អូនដឹងពេលនេះគ្មានរៀមរ៉ា ឆ្ងាយពិតកាយាតែអាយចិត្ត
នឹកសូរសំណើចប្រុសសេ្នហ៍ស្និទ្ធ ធ្លាប់នៅកើយកិតជិតហត្ថា។
កាលមុនស្គាល់បងអូនឯកា នឹកគេម្តងណាឱរ៉ាឈឺ
ក្រោយពេលជួបហើយមានពន្លឺ ទ្វារបេះដូងឌឺបិទធ្វើអី។
ទំរាំហ៊ានបើកតាមនិស្ស័យ អស់ពេលយូរថ្ងៃត្បិតរិះគិត
ខ្លាចណាស់រៀមបងខ្លាចស្នេហ៍ស្និទ្ធ ទុក្ខសោករួមរឹតដូចគ្រាដើម។
ទោះធ្លាប់ស្រលាញ់គេមុនបង ប៉ងជាគូរគ្រងពុំដូចចិត្ត
ទោះស្នេហ៍គេខ្លាំងយ៉ាងណាត្បិត មកស្គាល់ស្នេហ៍ពិតត្រឹមជួបថ្លៃ។
បងហ៊ានលះបង់ធ្វើពុំស្តាយ ផ្តល់ជូនចិត្តកាយព្រោះតែអូន
ទង្វើបងប៉ុន្មានស្រីចាំលុះសូន្យ ចិត្តកាយជូនស្ងួនមិនលាំងបាំង
ពេលឃើយបងស្រក់ទឹកនេត្រា ទោះមិនវាចាទ្រូងស្ទើរបែក
រីគ្រប់គ្រាបងសើចដូចចែក សុខធំពន់ពេកសម្រាប់អូន។
អារម្មណ៍នេះហើយសរបញ្ជាក់ ស្នេហ៍ពិតជូនអ្នកគឺលះបង់
ខុសពេលពីមុនប៉ងតាមចង់ ទាំងគេទាំងខ្ញុំពុំមែនស្នេហ៍។
មានកថាសាមញ្ញនិចចង់ប្រាប់ អាបងបីម៉ាត់ជាសក្ខី
ហេតុតែស្រលាញ់កំណាព្យខ្មែរ
ត្បិតឃ្លាតយូរខែតែនៅគិត
កាព្យឃ្លោងណែងណងពិរោះពិត
ឆ្ងាយកាយកៀកចិត្តព្រោះនិស្ស័យ។
ជ្រើសយកមាគ៌ាប្រាសបំណង
ផ្គាប់អ្នកម្តាយប៉ងលះជាបច្ច័យ
សេដ្ឋសាស្រ្តប្រត្យក្សត្រឹមក្រឡៃ
នីតិថ្លាថ្លៃទុកជាសំណព្វ។
ត្រីល្បះហាក់ខ្លីសំរាប់ចប់
សំរាយសាយសព្វរឿងទុក្ខា
អ្នកអានតិចណាស់អាចយល់កថា
ថាក្នុងចិន្តាសំដែងពីអ្វី។
ពិតដូចជាមិត្តបានសំដែង
ប្រកាសក្តែងៗពីរឿងខ្ញុំ
តែទោះយ៉ាងណាកុំភ័ន្តច្រឡំ
ព្រោះពេលនេះពុំដូចពីមុនទេ។
សារភាពពិតធ្លាប់ជាសិស្សឆ្នើម
លេខ៤ជាន់ដើមចំណោមគេ
៨០ដទៃគ្រប់ទិសរេ
ជំនាញនេះនែ៎គឺសិល្ប៏អក្សរ។
តែជាក់ស្បាន់នោះនាមរតនា
ប្រសព្វវោហាចារឹកលើថ្ម
មេដាយប្រាក់ពិតជាលំអ
ប្រៀបសុរង្គកថ្នាក់លេខពីរ។