កែវភ្នែកអ្នកជារបស់ខ្ញុំបានទេ?
អ្នកដឹងរឺទេថាព្រះបរមរាជវាំងដ៏ធំស្កឹមស្កៃនេះពោរពេញទៅដោយអំណាច ការលោភលន់និងការក្តោបក្តាប់ការគ្រប់គ្រងដែលនឹកស្មានមិនដល់។តើអ្នកដឹងទេថាអ្នកអាចគ្រប់គ្រងបេះដូងរបស់អ្នកដែលស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អ្នកបានដែររឺទេ?ខ្ញុំពិតជានឹកដល់ទេពកោសល្យរបស់អ្នកម្នាងម៉ីស៊ីលដែលប្រកបដោយភាពអស្ចារ្យ ទីបំផុតទ្រង់អាចក្តោបក្តាប់ការគិតនិងការពលីអាយុជីវីតព្រមនឹងការមិនត្រលប់ក្បាលបែរខាំម្ចាស់ ទាំងនេះសូមសន្មតនិងកោតសរសើរក្នុងនាមយើងជាព្រះរាជនី។វីដាន់ តើលោកដឹងទេថាក្នុងនាមយើងជាព្រះរាជនីគ្រប់គ្រងនគរសីឡាចង់ទទូលបានអ្វីខ្លាំងជាទីបំផុតនោះ?តើលោកដឹងទេថា ហេតុអ្វីយើងប្រែប្រូលខុសពីឌីកម៉ាន់ដែលធ្លាប់កាន់ដៃលោកពេលនឿយហត់ ធ្លាប់ជាមនុស្សប្រកបដោយស្នាមញញឹម និងជាអ្នកដែលទុកចិត្តលោកជាទីបំផុតនោះ......។
វីដាន់ ....ប្រកបដោយទឹកមុខក្តុកក្តួល....កែវភ្នែកបង្កប់នូវការគិត...លោកម្ចាស់វីដាន់ស្រដីតបទៅកាន់ព្រះរាជនី..
ទូលព្រះបង្គំចង់ណាស់ ពិតជាចង់អោយទ្រង់ក្លាយទៅជាស្ត្រីដែលផ្តល់ស្នាមញញឹមដល់ទូលព្រះបង្គំ និង ជាអ្នកដែលអាចអោបទូលព្រះបង្គំដូចពេលដែលម្តាយទូលបង្គំអនិច្ចកម្មដោយការធ្វើអត្តឃាត...
វីដាន់យារដៃនឹងអោបព្រះរាជនី.....តែដោយខ្វះសេចក្តីក្លាហាន...គេក៏ទំលាក់ដៃចុះដោយអស់សង្ឃឹម....
វីដាន់បន្តសំដី...
ហេតុអ្វីទ្រង់មិនអាចទុកចិត្តវីដាន់ម្នាក់នេះអោយនៅបំរើទ្រង់ដូចកាលពីមុន...?
ព្រះរាជនីតប...
នោះមកពីយើងពុំមាននាមដូចពីមុនឡើយ គ្រប់គ្នាស្គាល់យើង គោរពយើង កោតខ្លាចយើង ព្រោះយើងគឺជាព្រះរាជនី។ មនុស្សទូទាំងនគរ គឺ ត្រឹមហៅយើងថាទ្រង់...មិនមាននាមជាឌីកម៉ាន់ទៀតទេ។
យើងពិតជាខ្លាចណាស់ ខ្លាចបាត់បង់រូបលោក តើលោកដឹងទេថាអារម្មណ៏ខ្វះភាពកក់ក្តៅ និងការបាត់បង់ការទុកចិត្តលើមនុស្សដែលធ្លាប់ផ្នែកខ្នងលើ...។ពេលខ្លះយើងហត់ណាស់ក្នុងការចង់បានបេះដូងរបស់លោក វីដាន់។
តើព្រះរាជនី នឹងអាចគ្រប់គ្រងនិងកែប្រែស្ថានភាពរវាងទ្រង់និងវីដាន់បានដោយវិធីណា?
អត្ថបទបន្ទាប់នឹងពិពណ៌នាពីមនោសញ្ចេតនាលាក់កំបាំងរវាំងព្រះរាជនីនិងវីដាន់...