Sunday, December 5, 2010

ចំនុចរបត់បេះដូង

ខ្ញុំចាប់ផ្តើមសង្កេតឃើញ​......តើនោះជាការពិតរបស់ម៉ូនិចមែនរឺ?
ថ្ងៃមួយគេកំពុងតែឆាតលើគេហទំព័រFacebookខ្ញុំស្រាប់តែមានចំណាប់អារម្មណ៍ចង់ជជែកលេងជាមួយនឹងមិត្តរួមមហាវិទ្យាល័យ និង ក៏ជាអតីតសិស្សពូកែអក្សរសិល្ប៍ខ្មែរ។​​...........(ជួបសោរដោយចៃដន្យ)
២ ៣ ថ្ងៃក្រោយមក គេ និង ខ្ញុំចាប់ផ្តើមចុះសំរុងនឹងគ្នា............(គេចាប់ផ្តើម)
ម៉ូនិច ចាប់ផ្តើមកត់សំគាល់ពេលសារមួយឃ្លាបានប៉ះត្រចៀកផ្ទាល់...ម៉េចលែងឃើញឆាតហើយ?....(និចគិតថាវាជាការពិតដូចការស្មាន?)
គេស្តែងពាក្យសំដីប្រកបដោយន័យបដិរូប....គេចោទជាចំណោទមួយថា..ម៉ូនិច, តើខ្ញុំអាចខ្ចីលុយម៉ូនិចបានទេ?.....(ដូចការគិតរបស់ខ្ញុំ)
និចសំដែងស្តែងដូចមិនដឹង តាមពិតនិចប្រឹងវក់បង្វែងដាន កុំអោយលោកចោរបានដឹងចិត្តស្មាន នោះពិតជាខានបានធ្វើបាបលោកចោរ។.....(គោះទ្វារបេះដូង)
ការបង្ហាញរបស់អ្នកធ្វើអោយខ្ញុំកាន់តែមានការភ័យខ្លាច......ខ្ញុំពិតជាខ្លាចចោរលួចអស់រួចនឹងចាកចេញដូចកាលពីមុន។
ថ្ងៃឡើងសវនការខ្ញុំនិងលោកបងចោរនៅបន្ទប់ជាន់ទីបីនៃសាកលវិទ្យាល័យ.......ការពិតត្រូវបានលាតត្រដាង...
ពាក្យពិតមានន័យសែនពិរោះ...អត្ថរូបអត្ថរសបង្កប់ខ្លឹមសារ....បកវិញកថារំលឹកភាពឈឺផ្សា.....ចាក់ស្រែះអាត្មាថ្មីៗហោង។
បានត្រឹមជាមិត្ត រូបគេអស់ចិត្ត ពុំពោលសោកស្តាយ រតនាឈឺចាប់ ពុំព្រមបរិយាយ បានមិត្តជិតកាយ ក៏រោយហ្មងសៅ។
រូបខ្ញុំឈឺផ្សា មិនចាញ់រតនា បន្តិចណាឡើយ នឹកធ្លាប់អផ្សុក ស្នេហ៍ប្អូនបងអើយ ពេលនេះជួបហើយ ម្តេចបដិសេធ។
គេងយប់យប់គេងពុំស្រនុក ចិត្តដូចកើតទុក្ខពុំល្ហែល្ហើយ នេះរឺចំលើយចំពោះរតនាហើយ បំផុតនិចអើយត្រលប់ជាថ្មី។
ស្រលាញ់អ្នក ព្រោះអ្នកបង្រៀនស្រលាញ់ ស្រលាញ់អ្នក ព្រោះអ្នកបង្រៀនអោយលះបង់.....
ភាពកក់ក្តៅពុំធ្លាប់មាន....
អរគុណបងចំពោះការស្រលាញ់ អូនមិនជានារីអច្ឆរិយ ស្រស់ស្អាតពេញលក្ខណ៍សំរាប់បង សំរេចរឿងរៀនរួចនឹងជួបបង ទាំងអូនទាំបងប៉ងជាគូគាប់៕
សុម៉ូនិច រតនា

1 comment:

  1. គ្រប់យ៉ាងត្រូវបានអាបងអានចប់ បីដូចត្រលប់ទៅរកគ្រាដើម គ្រាដែលរូបបងជាអ្នកចាប់ផ្តើម គ្រាដែលដង្ហើមត្រូវដកជាថ្មី។​ គ្រប់យ៉ាងត្រូវបានអាបងអានចប់​ អារម្មណ៍សែនស្កប់សុខក្នុងហរទ័យ ប្រវត្តិរឿងមួយនៅCសាមបី រឿងចងជាថ្មីចងចាំជានិច្ច ។​ គ្រប់យ៉ាងត្រូវបានអាបងអានចប់ កម្រងសំណព្វអត្ថន័យពាក្យពេចន៍ ចំនុចរបត់បេះដូចម៉ូនិច Simply Perfect ម៉ូនិចរតនា ។ (អាបងនឹងPost តបនៅក្នុងBlog អាបងវិញ...អរគុណអាអូននូវអ្វីគ្រប់យ៉ាង)

    ReplyDelete