Wednesday, February 9, 2011

ខ្ញុំឈឺចាប់?


តើអ្នកធ្លាប់សួរខ្លូនឯង នូវសំណួរងាយៗ ដែលស្តាប់ទៅហាក់ដូចជារឿងសាមញ្ញដែរឬទេ?
ចុះអ្នកដែលគិតថា ប្រសិនបើអ្នកបាត់បង់របស់ដែលខ្លូនឯងស្រឡាញ់ ឬជារបស់ដែលយើងមាន តែមិន ដែលចាប់អារម្មណ៍ នោះអ្នកនឹងមានអារម្មណ៍យ៉ាងណា?
មកដល់ត្រឹមនេះ អ្នកយល់ពីសំណួរដ៏សាមញ្ញរបស់ខ្ញុំទេ ?
អ្វីដែលខ្ញុំចង់ផ្តោតលើ គឺជារឿងសាមញ្ញបំផុត ប៉ុន្តែវាក៏មិនសាមញ្ញដែរ សម្រាប់មនុស្សមួយចំនួន ។ និយាយអោយចំ គឺខ្ញុំឈឺចាប់ ។ ខ្ញុំអង្គុយមើល ព្រមនឹងខ្ញុំគិត ហើយខ្ញុំមិនអស់ចិត្តទាល់តែសោះ ខ្ញុំស្តាយវា​ខ្លាំងណាស់ ។ កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានលឺមិត្តរួមថ្នាក់និយាយពីរឿងនេះដែរ តែដោយសារការរវល់ នឹងការសិក្សា ខ្ញុំហាក់ដូចជាអើពើ ។ ដល់ថ្ងៃមួយ​ កំឡុងពេលសម្រាក ខ្ញុំឃើញ ពត៌មានលើកញ្ចក់ទូរទស្សន៍ដោយចៃដន្យ តែហោជាងមួយបំណែក រួមនឹងគោបុរៈ ទី ២ ទី ៣​ និង ទី៤ ជាបន្តបន្ទាប់ ត្រូវបានបំផ្លាញដោយគ្រាប់របស់ពួកកងទ័ពសៀម ។ ខ្ញុំធ្លាប់ឃើញ ទិដ្ឋភាពនៅទីនោះ ដែលមុនការបំផ្លាញនេះ គឺស្អាតណាស់ ។ វាលស្មៅពណ៌បៃតង ដូចកម្រាលព្រំ ត្រូវជំនួសដោយ​ ស្នាមរំសេវផ្ទុះ ។ អ្វីដែលសោកស្តាយ រូបប្រាសាទ មួយភាគ ដែលអ្នកថតរូបអាជីពមួយចំនួន ផ្តិតយក មិនមានទៀតទេ បច្ចុប្បន្ន ។ អ្នកសាកសួរខ្លួនឯងទៅមើល រូបប្រាសាទព្រះវិហារ នៅលើសៀវភៅ​សរសេររបស់អ្នក តើអ្នកដែលមើលវាទេ? ចាប់អារម្មណ៍ទេ ? ភាគច្រើន អ្នកយល់ថា វាជាបេតិកភណ្ឌ​ពិភពលោក តែពេលខ្លះវាជា រឿងសាមញ្ញ ដែលអ្នកមានវា ចុះសាមញ្ញទេ ពេលអ្នកជិតបាត់បង់ ?
អត្ថបទដែលខ្ញុំសរសេរ​ ទៅតាមទស្សនៈសាមញ្ញក្នុងនាមជាជនជាតិខ្មែរ ដោយ​មិនមានចេតនា រិះគន់ ចោតប្រកាន់ អ្វីឡើយ ។