កំណាព្យខ្មែរ Khmer Poem


កំណាព្យស្នេហ៍
កំណាព្យថ្លាថ្លែងសំដែងចិត្ត                          នឹកប្រុសពន្លឹកជាប់ហឬទ័យ
កាព្យតែងណែងណងពេលរាត្រី                    យប់ពេញបរមីបុណ្យអុំទូក​។
អូនដឹងពេលនេះគ្មានរៀមរ៉ា                         ឆ្ងាយពិតកាយាតែអាយចិត្ត
នឹកសូរសំណើចប្រុសសេ្នហ៍ស្និទ្ធ                    ធ្លាប់នៅកើយកិតជិតហត្ថា។
កាលមុនស្គាល់បងអូនឯកា                          នឹកគេម្តងណាឱរ៉ាឈឺ
ក្រោយពេលជួបហើយមានពន្លឺ                      ទ្វារបេះដូងឌឺបិទធ្វើអី។
ទំរាំហ៊ានបើកតាមនិស្ស័យ                           អស់ពេលយូរថ្ងៃត្បិតរិះគិត
ខ្លាចណាស់រៀមបងខ្លាចស្នេហ៍ស្និទ្ធ                ទុក្ខសោករួមរឹតដូចគ្រាដើម។
ទោះធ្លាប់ស្រលាញ់គេមុនបង                       ប៉ងជាគូរគ្រងពុំដូចចិត្ត
ទោះស្នេហ៍គេខ្លាំងយ៉ាងណាត្បិត                   មកស្គាល់ស្នេហ៍ពិតត្រឹមជួបថ្លៃ។
បងហ៊ានលះបង់ធ្វើពុំស្តាយ                          ផ្តល់ជូនចិត្តកាយព្រោះតែអូន
ទង្វើបងប៉ុន្មានស្រីចាំលុះសូន្យ                      ចិត្តកាយជូនស្ងួនមិនលាំងបាំង​
ពេលឃើយបងស្រក់ទឹកនេត្រា                     ទោះមិនវាចាទ្រូងស្ទើរបែក
រីគ្រប់គ្រាបងសើចដូចចែក                           សុខធំពន់ពេកសម្រាប់អូន​។
អារម្មណ៍នេះហើយសរបញ្ជាក់                      ស្នេហ៍ពិតជូនអ្នកគឺលះបង់
ខុសពេលពីមុនប៉ងតាមចង់                          ទាំងគេទាំងខ្ញុំពុំមែនស្នេហ៍​។
មានកថាសាមញ្ញនិចចង់ប្រាប់                       អាបងបីម៉ាត់ជាសក្ខី
គិតៗទៅអាអូនមិនចង់ស្តី                            និយាយធ្វើអីបងមោកៗដឹងហើយហ្នឹង​។

ហេតុតែស្រលាញ់កំណាព្យខ្មែរ
ត្បិតឃ្លាតយូរខែតែនៅគិត
កាព្យឃ្លោងណែងណងពិរោះពិត
ឆ្ងាយកាយកៀកចិត្តព្រោះនិស្ស័យ។
ជ្រើសយកមាគ៌ាប្រាសបំណង
ផ្គាប់អ្នកម្តាយប៉ងលះជាបច្ច័យ
សេដ្ឋសាស្រ្តប្រត្យក្សត្រឹមក្រឡៃ
នីតិថ្លាថ្លៃទុកជាសំណព្វ។
ត្រីល្បះហាក់ខ្លីសំរាប់ចប់
សំរាយសាយសព្វរឿងទុក្ខា
អ្នកអានតិចណាស់អាចយល់កថា
ថាក្នុងចិន្តាសំដែងពីអ្វី។
ពិតដូចជាមិត្តបានសំដែង
ប្រកាសក្តែងៗពីរឿងខ្ញុំ
តែទោះយ៉ាងណាកុំភ័ន្តច្រឡំ
ព្រោះពេលនេះពុំដូចពីមុនទេ។
សារភាពពិតធ្លាប់ជាសិស្សឆ្នើម
លេខ៤ជាន់ដើមចំណោមគេ
៨០ដទៃគ្រប់ទិសរេ
ជំនាញនេះនែ៎គឺសិល្ប៏អក្សរ។
តែជាក់ស្បាន់នោះនាមរតនា
ប្រសព្វវោហាចារឹកលើថ្ម
មេដាយប្រាក់ពិតជាលំអ
ប្រៀបសុរង្គកថ្នាក់លេខពីរ។